ព្រះត្រៃបិដក ភាគ ១០៩
            
        
        
            
            
                
                ជាបច្ច័យនៃធម៌មិនមែនជាអកុសល មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ ដោយហេតុប្បច្ច័យ ធម៌ជាអព្យាកតៈ ប្រព្រឹត្តទៅជាមួយនឹងហេតុ ជាបច្ច័យនៃធម៌មិនមែនជាកុសល ទាំងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុផង មិនមែនជាអកុសល ទាំងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុផង ដោយហេតុប្បច្ច័យ មានវារៈ៣។
 [៣៦២] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ១៥។បេ។ ក្នុងអវិគតប្បច្ច័យ មានវារៈ១១។
 [៣៦៣] ធម៌មិនមែនជាកុសល មិនមែនជាមិនមានហេតុ អាស្រ័យនូវធម៌ជាអកុសល មិនមានហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអព្យាកតៈ មិនមែនជាមិនមានហេតុ អាស្រ័យនូវធម៌ជាអកុសល មិនមានហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសល ទាំងមិនមែនជាមិនមានហេតុក្តី មិនមែនជាអព្យាកតៈ ទាំងមិនមែនជាមិនមានហេតុក្តី អាស្រ័យនូវធម៌ជាអកុសល មិនមានហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាកុសល មិនមែនជាមិនមានហេតុ អាស្រ័យនូវធម៌ជាអព្យាកតៈ មិនមានហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអកុសល មិនមែនជាមិនមានហេតុ អាស្រ័យនូវធម៌ជាអព្យាកតៈ មិនមានហេតុ ទើបកើតឡើង
            
            
         
        
            
                ID: 637833100473491674 
                
            
            
                ទៅកាន់ទំព័រ៖