ព្រះត្រៃបិដក ភាគ ១០៩
            
        
        
            
            
                
                ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសល ទាំងមិនមែនជាមិនមានហេតុក្តី មិនមែនជាអកុសល ទាំងមិនមែនជាមិនមានហេតុក្តី អាស្រ័យនូវធម៌ជាអព្យាកតៈ មិនមានហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
 [៣៦៤] ក្នុងហេតុប្បច្ច័យ មានវារៈ៦ ក្នុងអារម្មណប្បច្ច័យ មានវារៈ៦ ក្នុងអវិគតប្បច្ច័យ មានវារៈ៦។
កុសលត្តិកហេតុសម្បយុត្តទុកៈ
នកុសលត្តិកនហេតុសម្បយុត្តទុកៈ
 [៣៦៥] ធម៌មិនមែនជាកុសល មិនមែនប្រកបដោយហេតុ អាស្រ័យនូវធម៌ជាកុសល ប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ដូចជាសហេតុកទុកៈដែរ។
កុសលត្តិកហេតុសហេតុកទុកៈ
នកុសលត្តិកនហេតុសហេតុកទុកៈ
 [៣៦៦] ធម៌មិនមែនជាអកុសល មិនមែនជាហេតុ ទាំងមិនមែនជាមិនមានហេតុ អាស្រ័យនូវធម៌ជាកុសល ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអព្យាកតៈ មិនមែនជាហេតុ ទាំងមិនមែនជាមិនមានហេតុ អាស្រ័យនូវធម៌ជាកុសល ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ
            
 
            
         
        
            
                ID: 637833100826646681 
                
            
            
                ទៅកាន់ទំព័រ៖