ព្រះត្រៃបិដក ភាគ ១០៩
ធម៌មិនមែនជាអកុសល មិនមែនប្រាសចាកហេតុ ទាំងមិនមែនជាមិនមែនហេតុក្តី មិនមែនជាអព្យាកតៈ មិនមែនប្រាសចាកហេតុ ទាំងមិនមែនជាមិនមែនជាហេតុក្តី … មានវារៈ៣។ អាស្រ័យនូវធម៌ជាអកុសល ប្រកបដោយហេតុ ទាំងមិនមែនជាហេតុ … មានវារៈ៣។ អព្យាកតៈ មានវារៈ៣។ ជាវារៈ៩។បេ។
កុសលត្តិកនហេតុសហេតុកទុកៈ
នកុសលត្តិកនហេតុនសហេតុកទុកៈ
[៣៧១] ធម៌មិនមែនជាកុសល មិនមែនជាហេតុ និងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ អាស្រ័យនូវធម៌ជាកុសល មិនមែនជាហេតុ និងប្រព្រឹត្តទៅជាមួយនឹងហេតុ … ធម៌មិនមែនជាអកុសល មិនមែនជាហេតុ និងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ … ធម៌មិនមែនជាកុសល មិនមែនជាហេតុ និងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុក្តី មិនមែនជាអកុសល មិនមែនជាហេតុ និងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុក្តី…។ នូវធម៌ជាអកុសល មិនមែនជាហេតុ និងប្រព្រឹត្តទៅជាមួយនឹងហេតុ … មានវារៈ៣។ ធម៌មិនមែនជាកុសល អាស្រ័យនូវធម៌ជាអព្យាកតៈ មិនមែនជាហេតុ និងប្រព្រឹត្តទៅជាមួយនឹងហេតុ … មិនមែនជាអកុសល … ធម៌មិនមែនជាកុសល មិនមែនជាហេតុ និងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុក្តី មិនមែនជាអកុសល
ID: 637833101698233152
ទៅកាន់ទំព័រ៖