ព្រះត្រៃបិដក ភាគ ១០៩
មិនមែនជាហេតុ និងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុក្តី … មានវារៈ៣។ ធម៌មិនមែនជាកុសល មិនមែនជាហេតុ និងមិនមែនជាមិនមានហេតុ អាស្រ័យនូវធម៌ជាអព្យាកតៈ មិនមែនជាហេតុ និងមិនមានហេតុ … ធម៌មិនមែនជាអកុសល មិនមែនជាហេតុ និងមិនមែនជាមិនមានហេតុ … ធម៌មិនមែនជាកុសល មិនមែនជាហេតុ និងមិនមែនជាមិនមានហេតុក្តី មិនមែនជាអកុសល មិនមែនជាហេតុ និងមិនមែនជាមិនមានហេតុក្តី ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
កុសលត្តិកសប្បច្ចយទុកៈ
នកុសលត្តិកនសប្បច្ចយទុកៈ
[៣៧២] ធម៌ជាអព្យាកតៈ មិនមានបច្ច័យ ជាបច្ច័យនៃធម៌មិនមែនជាអព្យាកតៈ មិនមែនជាមិនមានបច្ច័យ ដោយអារម្មណប្បច្ច័យ … នៃធម៌មិនមែនជាកុសល មិនមែនជាមិនមានបច្ច័យ … នៃធម៌មិនមែនជាអកុសល មិនមែនជាមិនមានបច្ច័យ … នៃធម៌មិនមែនជាអកុសល ទាំងមិនមែនជាមិនមានបច្ច័យផង មិនមែនជាអព្យាកតៈ ទាំងមិនមែនជាមិនមានបច្ច័យផង … ជាបច្ច័យនៃធម៌មិនមែនជាកុសល ទាំងមិនមែនជាមិនមានបច្ច័យផង មិនមែនជាអកុសល ទាំងមិនមែនជាមិនមានបច្ច័យផង ដោយអារម្មណប្បច្ច័យ មានវារៈ៥។
អសង្ខតៈ ក៏ដូចគ្នានឹងអប្បច្ចយៈដែរ។
ID: 637833101949602794
ទៅកាន់ទំព័រ៖