ព្រះត្រៃបិដក ភាគ ១០៩

កុសល​ត្តិ​កស​និទស្សន​ទុ​កៈ
នកុ​សល​ត្តិ​កន​សនិ​ទស្សន​ទុ​កៈ


 [៣៧៣] ធម៌​ជា​អព្យាកតៈ ប្រកបដោយ​ការ​ឃើញ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជា​អព្យាកតៈ មិនមែន​ប្រកបដោយ​ការ​ឃើញ ដោយ​អារម្មណ​ប្ប​ច្ច័​យ … មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​ការ​ឃើញ។បេ។ បញ្ហា ៦ បណ្ឌិត​គប្បី​ធ្វើ​ផង​ចុះ។ ធម៌​មិនមែន​ជាអកុសល មិនមែន​ជា​មិន​មានការ​ឃើញ អាស្រ័យ​នូវ​ធម៌​ជាកុសល មិន​មានការ​ឃើញ​…។ ដោយ​អកុសល មានតែ​វារៈ៣។ ដោយ​អព្យាកតៈ មានតែ​វារៈ៣។ ជា​វារៈ៩។

កុសល​ត្តិ​កស​ប្ប​ដិ​ឃទុ​កៈ
នកុ​សល​ត្តិ​កន​សប្បដិ​ឃទុ​កៈ


 [៣៧៤] ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​ការ​ប៉ះពាល់ អាស្រ័យ​នូវ​ធម៌​ជា​អព្យាកតៈ ប្រកបដោយ​ការ​ប៉ះពាល់ … ធម៌​មិនមែន​ជាអកុសល មិនមែន​ប្រកបដោយ​ការ​ប៉ះពាល់ … ធម៌​មិនមែន​ជាកុសល ទាំង​មិនមែន​ប្រកបដោយ​ការ​ប៉ះពាល់​ក្តី មិនមែន​ជាអកុសល ទាំង​មិនមែន​ប្រកបដោយ​ការ​ប៉ះពាល់​ក្តី … មាន​វារៈ៣។ កុសល មាន​វារៈ៣ ដោយ​អប្បដិឃៈ។ អកុសល មាន​វារៈ៣ ដោយ​អប្បដិឃៈ។ អព្យាកតៈ មាន​វារៈ៣ ដោយ​អប្បដិឃៈ។
ថយ | ទំព័រទី ១៥៤ | បន្ទាប់
ID: 637833102261965886
ទៅកាន់ទំព័រ៖