ព្រះត្រៃបិដក ភាគ ១០៩
កុសល ជាអប្បដិឃៈ និងអព្យាកតៈ ជាអប្បដិឃៈ មានវារៈ៣។ អកុសល ជាអប្បដិឃៈ និងអព្យាកតៈ ជាអប្បដិឃៈ មានវារៈ៣។ ជាវារៈ១៥។
កុសលត្តិករូបីទុកៈ នកុសលត្តិកនរូបីទុកៈ
[៣៧៥] ធម៌មិនមែនជាកុសល មិនមែនមានរូប អាស្រ័យនូវធម៌ជាអព្យាកតៈ មានរូប … មិនមែនជាអកុសល មិនមែនមានរូប … ធម៌មិនមែនជាកុសល មិនមែនមានរូបក្តី មិនមែនជាអកុសល មិនមែនមានរូបក្តី … មានវារៈ៣។ អាស្រ័យនូវធម៌ជាកុសល មិនមានរូប … មានវារៈ៣។ អាស្រ័យនូវធម៌ជាអកុសល មិនមានរូប … មានវារៈ៣។ អាស្រ័យនូវធម៌ជាអព្យាកតៈ មិនមានរូប … មានវារៈ៣។ ជាវារៈ៩។
កុសលត្តិកលោកិយទុកៈ នកុសលត្តិកនលោកិយទុកៈ
[៣៧៦] ធម៌មិនមែនជាអព្យាកតៈ មិនមែនជាលោកិយ អាស្រ័យនូវធម៌ជាអព្យាកតៈ ជាលោកិយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ … ធម៌មិនមែនជាកុសល មិនមែនជាលោកិយ … ធម៌មិនមែនជាអកុសល មិនមែនជាលោកិយ … ធម៌មិនមែនជាអកុសល ទាំងមិនមែនជាលោកិយក្តី មិនមែនជាអព្យាកតៈ ទាំងមិនមែនជាលោកិយក្តី … ធម៌មិនមែនជាកុសល ទាំងមិនមែនជាលោកិយក្តី មិនមែនជាអកុសល ទាំងមិនមែនជាលោកិយក្តី …
ID: 637833102604901115
ទៅកាន់ទំព័រ៖