ព្រះត្រៃបិដក ភាគ ១០៩
មានវារៈ៥។ ធម៌មិនមែនជាកុសល មិនមែនជាលោកុត្តរៈ អាស្រ័យនូវធម៌ជាកុសល ជាលោកុត្តរៈ … ធម៌មិនមែនជាអកុសល មិនមែនជាលោកុត្តរៈ … មិនមែនជាកុសល ទាំងមិនមែនជាលោកុត្តរៈក្តី មិនមែនជាអកុសល ទាំងមិនមែនជាលោកុត្តរៈក្តី … មានវារៈ៣។ ធម៌មិនមែនជាកុសល មិនមែនជាលោកុត្តរៈ អាស្រ័យនូវធម៌ជាអព្យាកតៈ ជាលោកុត្តរៈ … ធម៌មិនមែនជាអកុសល មិនមែនជាលោកុត្តរៈ … ធម៌មិនមែនជាកុសល ទាំងមិនមែនជាលោកុត្តរៈក្តី មិនមែនជាអកុសល ទាំងមិនមែនជាលោកុត្តរៈក្តី ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
កុសលត្តិកកេនចិវិញ្ញេយ្យទុកៈ
នកុសលត្តិកនកេនចិវិញ្ញេយ្យទុកៈ
[៣៧៧] ធម៌មិនមែនជាកុសល មិនមែនត្រូវដឹងដោយវិញ្ញាណណានីមួយ អាស្រ័យនូវធម៌ជាកុសល ដែលត្រូវដឹងដោយវិញ្ញាណណានីមួយ … ធម៌មិនមែនជាអកុសល មិនមែនត្រូវដឹងដោយវិញ្ញាណណានីមួយ … ធម៌មិនមែនជាអព្យាកតៈ មិនមែនត្រូវដឹងដោយវិញ្ញាណណានីមួយ។ សេចក្តីបំប្រួញ។ ធម៌ដែលត្រូវដឹងដោយវិញ្ញាណណានីមួយ មានវារៈ៣។ ជាវារៈ១៩។ ធម៌មិនមែនជាកុសល មិនមែនជាមិនមែនត្រូវដឹងដោយវិញ្ញាណណានីមួយ អាស្រ័យនូវធម៌ជាកុសល មិនមែនត្រូវដឹងដោយវិញ្ញាណណានីមួយ …
ID: 637833102842274157
ទៅកាន់ទំព័រ៖