ព្រះត្រៃបិដក ភាគ ១០៩
ធម៌មិនមែនជាអកុសល មិនមែនជាមិនមែនត្រូវដឹងដោយវិញ្ញាណណានីមួយ … មិនមែនជាអព្យាកតៈ មិនមែនជាមិនមែនត្រូវដឹងដោយវិញ្ញាណណានីមួយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។បេ។ បញ្ហា ១៩ បណ្ឌិតគប្បីធ្វើ (ក្នុងធម៌) ដែលមិនមែនត្រូវដឹងដោយវិញ្ញាណណានីមួយ ដោយឧបាយនេះចុះ។
កុសលត្តិកអាសវទុកៈ នកុសលត្តិកនអាសវទុកៈ
[៣៧៨] ធម៌មិនមែនជាអកុសល មិនមែនជាអាសវៈ អាស្រ័យនូវធម៌ជាកុសល ជាអាសវៈ … ធម៌មិនមែនជាកុសល មិនមែនជាអាសវៈ … ធម៌មិនមែនជាអព្យាកតៈ មិនមែនជាអាសវៈ … ធម៌មិនមែនជាកុសល ទាំងមិនមែនជាអាសវៈក្តី មិនមែនជាអព្យាកតៈ ទាំងមិនមែនជាអាសវៈក្តី … ធម៌មិនមែនជាកុសល ទាំងមិនមែនជាអាសវៈក្តី មិនមែនជាអកុសល ទាំងមិនមែនជាអាសវៈក្តី ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៥។ ធម៌មិនមែនជាកុសល មិនមែនជាមិនមែនជាអាសវៈ អាស្រ័យនូវធម៌ជាអកុសល មិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ … ធម៌មិនមែនជាអព្យាកតៈ មិនមែនជាមិនមែនជាអាសវៈ … ធម៌មិនមែនជាកុសល ទាំងមិនមែនជាមិនមែនជាអាសវៈក្តី មិនមែនជាអព្យាកតៈ ទាំងមិនមែនជាមិនមែនអាសវៈក្តី ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637833103095959982
ទៅកាន់ទំព័រ៖