ព្រះត្រៃបិដក ភាគ ១០៩

កុសល​ត្តិ​កសា​សវ​ទុ​កៈ នកុ​សល​ត្តិ​កន​សា​សវ​ទុ​កៈ


 [៣៧៩] … អាស្រ័យ​នូវ​ធម៌​ជា​អព្យាកតៈ ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ដូចគ្នានឹង​លោកិយ​ទុ​កៈ​ដែរ។បេ។

កុសល​ត្តិ​កអាសវ​សម្បយុត្ត​ទុ​កៈ
នកុ​សល​ត្តិ​កន​អាសវ​សម្បយុត្ត​ទុ​កៈ


 [៣៨០] ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​ធម៌​ជាអកុសល ប្រកបដោយ​អាសវៈ … ធម៌​មិនមែន​ជាអកុសល មិនមែន​ប្រកបដោយ​អាសវៈ … ធម៌​មិនមែន​ជា​អព្យាកតៈ មិនមែន​ប្រកបដោយ​អាសវៈ … ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​អាសវៈ​ក្តី មិនមែន​ជា​អព្យាកតៈ មិនមែន​ប្រកបដោយ​អាសវៈ​ក្តី … ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​អាសវៈ​ក្តី មិនមែន​ជាអកុសល មិនមែន​ប្រកបដោយ​អាសវៈ​ក្តី ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។ ធម៌​មិនមែន​ជាកុសល មិនមែន​ប្រាសចាក​អាសវៈ អាស្រ័យ​នូវ​ធម៌​ជាអកុសល ប្រាសចាក​អាសវៈ … ធម៌​មិនមែន​ជា​អព្យាកតៈ មិនមែន​ប្រាសចាក​អាសវៈ … ធម៌​មិនមែន​ជាកុសល មិនមែន​ប្រាសចាក​អាសវៈ​ក្តី មិនមែន​ជា​អព្យាកតៈ មិនមែន​ប្រាសចាក​អាសវៈ​ក្តី ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 637833103405445057
ទៅកាន់ទំព័រ៖