ព្រះត្រៃបិដក ភាគ ១០៩

កុសល​ត្តិ​កអាសវ​សា​សវ​ទុ​កៈ
នកុ​សល​ត្តិ​កន​អាសវ​សា​សវ​ទុ​កៈ


 [៣៨១] ធម៌​មិនមែន​ជាកុសល មិនមែន​ជា​អាសវៈ ទាំង​មិនមែន​ជា​មិន​មាន​អាសវៈ អាស្រ័យ​នូវ​ធម៌​ជាអកុសល ជា​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ … ធម៌​មិនមែន​ជាអកុសល មិនមែន​ជា​អាសវៈ ទាំង​មិនមែន​ជា​មិន​មាន​អាសវៈ … ធម៌​មិនមែន​ជា​អព្យាកតៈ មិនមែន​ជា​អាសវៈ ទាំង​មិនមែន​ជា​មិន​មាន​អាសវៈ … ធម៌​មិនមែន​ជាកុសល មិនមែន​ជា​អាសវៈ ទាំង​មិនមែន​ជា​មិន​មាន​អាសវៈ​ក្តី មិនមែន​ជា​អព្យាកតៈ មិនមែន​ជា​អាសវៈ ទាំង​មិនមែន​ជា​មិន​មាន​អាសវៈ​ក្តី … ធម៌​មិនមែន​ជាកុសល មិនមែន​ជា​អាសវៈ ទាំង​មិនមែន​ជា​មិន​មាន​អាសវៈ​ក្តី មិនមែន​ជាអកុសល មិនមែន​ជា​អាសវៈ ទាំង​មិនមែន​ជា​មិន​មាន​អាសវៈ​ក្តី ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។ ធម៌​មិនមែន​ជាកុសល មិនមែន​ជា​មិន​មាន​អាសវៈ ទាំង​មិនមែន​ជា​មិនមែន​ជា​អាសវៈ អាស្រ័យ​នូវ​ធម៌​ជាអកុសល ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ទាំង​មិនមែន​ជា​អាសវៈ … ធម៌​មិនមែន​ជា​អព្យាកតៈ មិនមែន​ជា​មិន​មាន​អាសវៈ ទាំង​មិនមែន​ជា​មិនមែន​ជា​អាសវៈ … ធម៌​មិនមែន​ជាកុសល មិនមែន​ជា​មិន​មាន​អាសវៈ ទាំង​មិនមែន​ជា​មិនមែន​ជា​អាសវៈ​ក្តី មិនមែន​ជា​អព្យាកតៈ មិនមែន​ជា​មិន​មាន​អាសវៈ ទាំង​មិនមែន​ជា​មិនមែន​ជា​អាសវៈ​ក្តី ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 637833103652475268
ទៅកាន់ទំព័រ៖