ព្រះត្រៃបិដក ភាគ ១០៩
កុសលត្តិកអាសវអាសវសម្បយុត្តទុកៈ
នកុសលត្តិកនអាសវអាសវសម្បយុត្តទុកៈ
[៣៨២] ធម៌មិនមែនជាកុសល មិនមែនជាអាសវៈ ទាំងមិនមែនប្រាសចាកអាសវៈ អាស្រ័យនូវធម៌ជាអកុសល ជាអាសវៈ ទាំងប្រកបដោយអាសវៈ … ធម៌មិនមែនជាអព្យាកតៈ មិនមែនជាអាសវៈ ទាំងមិនមែនប្រាសចាកអាសវៈ … ធម៌មិនមែនជាកុសល មិនមែនជាអាសវៈ ទាំងមិនមែនប្រាសចាកអាសវៈក្តី មិនមែនជាអព្យាកតៈ មិនមែនជាអាសវៈ ទាំងមិនមែនប្រាសចាកអាសវៈក្តី ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាកុសល មិនមែនប្រាសចាកអាសវៈ ទាំងមិនមែនជាមិនមែនអាសវៈ អាស្រ័យនូវធម៌ជាអកុសល ប្រកបដោយអាសវៈ ទាំងមិនមែនជាអាសវៈ … ធម៌មិនមែនជាអព្យាកតៈ មិនមែនប្រាសចាកអាសវៈ ទាំងមិនមែនជាមិនមែនអាសវៈ … ធម៌មិនមែនជាកុសល មិនមែនប្រាសចាកអាសវៈ ទាំងមិនមែនជាមិនមែនអាសវៈក្តី មិនមែនជាអព្យាកតៈ មិនមែនប្រាសចាកអាសវៈ ទាំងមិនមែនជាមិនមែនអាសវៈក្តី ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637833103898781838
ទៅកាន់ទំព័រ៖