ព្រះត្រៃបិដក ភាគ ១០៩

កុសល​ត្តិ​កអាសវ​វិប្បយុត្ត​សា​សវ​ទុ​កៈ
នកុ​សល​ត្តិ​កអាសវ​វិ​ប្ប​យុត្ត​នសា​សវ​ទុ​កៈ


 [៣៨៣] នូវ​ធម៌​ជា​អព្យាកតៈ ប្រាសចាក​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​…។ ដូចគ្នានឹង​លោកិយ​ទុក​វារៈ​ដែរ។

កុសល​ត្តិ​កឆគោ​ច្ឆ​កទុ​កៈ
នកុ​សល​ត្តិ​កឆគោ​ច្ឆ​កទុ​កៈ


 [៣៨៤] សញ្ញោជនៈ ជាអកុសល។ សេចក្តី​បំប្រួញ។ គន្ថៈ ឱឃៈ យោ​គៈ នី​វរ​ណៈ បរា​មា​សៈ។បេ។

កុសល​ត្តិ​កសា​រម្ម​ណទុ​កៈ
នកុ​សល​ត្តិ​កន​សា​រម្ម​ណទុ​កៈ


 [៣៨៥] ធម៌​មិនមែន​ជាកុសល មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ អាស្រ័យ​នូវ​ធម៌​ជាកុសល ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាអកុសល មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ អាស្រ័យ​នូវ​ធម៌​ជាកុសល ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាកុសល មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍​ក្តី មិនមែន​ជាអកុសល មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍​ក្តី អាស្រ័យ​នូវ​ធម៌​ជាកុសល ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ទើប​កើតឡើង
ថយ | ទំព័រទី ១៦១ | បន្ទាប់
ID: 637833104318789119
ទៅកាន់ទំព័រ៖