ព្រះត្រៃបិដក ភាគ ១០៩

ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជាអកុសល មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ អាស្រ័យ​នូវ​ធម៌​ជាអកុសល ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាកុសល មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ អាស្រ័យ​នូវ​ធម៌​ជាអកុសល ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាកុសល មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍​ក្តី មិនមែន​ជាអកុសល មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍​ក្តី អាស្រ័យ​នូវ​ធម៌​ជាអកុសល ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យមា​នវា​រៈ៣។ ធម៌​មិនមែន​ជាកុសល មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ អាស្រ័យ​នូវ​ធម៌​ជា​អព្យាកតៈ ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៣៨៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៣៨៧] ធម៌​មិនមែន​ជាកុសល មិនមែន​ជា​មិន​មាន​អារម្មណ៍ ពឹងផ្អែក​នឹង​ធម៌​ជា​អព្យាកតៈ មិន​មាន​អារម្មណ៍ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាអកុសល មិនមែន​ជា​មិន​មាន​អារម្មណ៍ ពឹងផ្អែក​នឹង​ធម៌​ជា​អព្យាកតៈ មិន​មាន​អារម្មណ៍ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាកុសល មិនមែន​ជា​មិន​មាន​អារម្មណ៍​ក្តី មិនមែន​ជាអកុសល មិនមែន​ជា​មិន​មាន​អារម្មណ៍​ក្តី ពឹងផ្អែក​នឹង​ធម៌​ជា​អព្យាកតៈ មិន​មាន​អារម្មណ៍ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 637833104591180055
ទៅកាន់ទំព័រ៖