ព្រះត្រៃបិដក ភាគ ១០៩
ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអកុសល មិនមែនជាចិត្តក្តី មិនមែនជាអព្យាកតៈ មិនមែនជាចិត្តក្តី អាស្រ័យនូវធម៌ជាអកុសល ជាចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៥។ ធម៌មិនមែនជាកុសល មិនមែនជាចិត្ត អាស្រ័យនូវធម៌ជាអព្យាកតៈ ជាចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអកុសល មិនមែនជាចិត្ត អាស្រ័យនូវធម៌ជាអព្យាកតៈ ជាចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសល មិនមែនជាចិត្តក្តី មិនមែនជាអកុសល មិនមែនជាចិត្តក្តី អាស្រ័យនូវធម៌ជាអព្យាកតៈ ជាចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៣៩០] ក្នុងហេតុប្បច្ច័យ មានវារៈ១៣។
[៣៩១] ធម៌មិនមែនជាអកុសល មិនមែនជាមិនមែនចិត្ត អាស្រ័យនូវធម៌ជាកុសល មិនមែនជាចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអព្យាកតៈ មិនមែនជាមិនមែនចិត្ត អាស្រ័យនូវធម៌ជាកុសល មិនមែនជាចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអកុសល មិនមែនជាមិនមែនចិត្តក្តី មិនមែនជាអព្យាកតៈ មិនមែនជាមិនមែនចិត្តក្តី អាស្រ័យនូវធម៌ជាកុសល មិនមែនជាចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាកុសល មិនមែនជាមិនមែនចិត្ត អាស្រ័យនូវធម៌ជាអកុសល មិនមែនជាចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637833105133902965
ទៅកាន់ទំព័រ៖