ព្រះត្រៃបិដក ភាគ ១០៩
ជាចេតសិក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៥។ ធម៌មិនមែនជាអកុសល មិនមែនជាចេតសិក អាស្រ័យនូវធម៌ជាអកុសល ជាចេតសិក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសល មិនមែនជាចេតសិក អាស្រ័យនូវធម៌ជាអកុសល ជាចេតសិក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអព្យាកតៈ មិនមែនជាចេតសិក អាស្រ័យនូវធម៌ជាអកុសល ជាចេតសិក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសល មិនមែនជាចេតសិកក្តី មិនមែនជាអព្យាកតៈ មិនមែនជាចេតសិកក្តី អាស្រ័យនូវធម៌អកុសល ជាចេតសិក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសល មិនមែនជាចេតសិកក្តី មិនមែនជាអកុសល មិនមែនជាចេតសិកក្តី អាស្រ័យនូវធម៌ជាអកុសល ជាចេតសិក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៥។ ធម៌មិនមែនជាកុសល មិនមែនជាចេតសិក អាស្រ័យនូវធម៌ជាអព្យាកតៈ ជាចេតសិក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអកុសល មិនមែនជាចេតសិក អាស្រ័យនូវធម៌ជាអព្យាកតៈ ជាចេតសិក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសល មិនមែនជាចេតសិកក្តី មិនមែនជាអកុសល មិនមែនជាចេតសិកក្តី អាស្រ័យនូវធម៌ជាអព្យាក្រឹត ជាចេតសិក ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៣៩៤] ក្នុងហេតុប្បច្ច័យ មានវារៈ១៣។ ក្នុងអចេតសិក មានវារៈ៩។
ID: 637833105715097501
ទៅកាន់ទំព័រ៖