ព្រះត្រៃបិដក ភាគ ១០៩

កុសល​ត្តិ​កចិត្ត​សម្បយុត្ត​ទុ​កៈ
នកុ​សល​ត្តិ​កន​ចិត្ត​សម្បយុត្ត​ទុ​កៈ


 [៣៩៥] ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​ចិត្ត អាស្រ័យ​នូវ​ធម៌​ជាកុសល ប្រកបដោយ​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាអកុសល មិនមែន​ប្រកបដោយ​ចិត្ត អាស្រ័យ​នូវ​ធម៌​ជាកុសល ប្រកបដោយ​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​អព្យាកតៈ មិនមែន​ប្រកបដោយ​ចិត្ត អាស្រ័យ​នូវ​ធម៌​ជាកុសល ប្រកបដោយ​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាអកុសល មិនមែន​ប្រកបដោយ​ចិត្ត​ក្តី មិនមែន​ជា​អព្យាកតៈ មិនមែន​ប្រកបដោយ​ចិត្ត​ក្តី អាស្រ័យ​នូវ​ធម៌​ជាកុសល ប្រកបដោយ​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​ចិត្ត​ក្តី មិនមែន​ជាអកុសល មិនមែន​ប្រកបដោយ​ចិត្ត​ក្តី អាស្រ័យ​នូវ​ធម៌​ជាកុសល ប្រកបដោយ​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។ ធម៌​មិនមែន​ជាអកុសល មិនមែន​ប្រកបដោយ​ចិត្ត អាស្រ័យ​នូវ​ធម៌​ជាអកុសល ប្រកបដោយ​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។ ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​ចិត្ត អាស្រ័យ​នូវ​ធម៌​ជា​អព្យាក្រឹត ប្រកបដោយ​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាអកុសល មិនមែន​ប្រកបដោយ​ចិត្ត អាស្រ័យ​នូវ​ធម៌​ជា​អព្យាក្រឹត ប្រកបដោយ​ចិត្ត
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 637833106009737545
ទៅកាន់ទំព័រ៖