ព្រះត្រៃបិដក ភាគ ១០៩

ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាកុសល មិនមែន​ប្រកបដោយ​ចិត្ត​ក្តី មិនមែន​ជាអកុសល មិនមែន​ប្រកបដោយ​ចិត្ត​ក្តី អាស្រ័យ​នូវ​ធម៌​ជា​អព្យាក្រឹត ប្រកបដោយ​ចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៣៩៦] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៣។ ក្នុងចិត្ត​សម្បយុត្ត មាន​វារៈ៣។

កុសល​ត្តិ​កចិត្ត​សំសដ្ឋ​ទុ​កៈ
នកុ​សល​ត្តិ​កន​ចិត្ត​សំសដ្ឋ​ទុ​កៈ


 [៣៩៧] ធម៌​មិនមែន​ជាកុសល មិនមែន​លាយឡំ​ដោយចិត្ត អាស្រ័យ​នូវ​ធម៌​ជាកុសល លាយឡំ​ដោយចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាអកុសល មិនមែន​លាយឡំ​ដោយចិត្ត អាស្រ័យ​នូវ​ធម៌​ជាកុសល លាយឡំ​ដោយចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​អព្យាក្រឹត មិនមែន​លាយឡំ​ដោយចិត្ត អាស្រ័យ​នូវ​ធម៌​ជាកុសល លាយឡំ​ដោយចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាអកុសល មិនមែន​លាយឡំ​ដោយចិត្ត​ក្តី មិនមែន​ជា​អព្យាក្រឹត មិនមែន​លាយឡំ​ដោយចិត្ត​ក្តី អាស្រ័យ​នូវ​ធម៌​ជាកុសល លាយឡំ​ដោយចិត្ត ទើប​កើតឡើង
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 637833106283718798
ទៅកាន់ទំព័រ៖