ព្រះត្រៃបិដក ភាគ ១០៩
មានវារៈ៥។ ធម៌មិនមែនមានវិបាកជាប្រក្រតី អាស្រ័យនូវធម៌ជាវិបាកផង មិនមែនជាវិបាក ទាំងមិនមែនជាធម៌មានវិបាកជាប្រក្រតីផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ មានវារៈ៣។
[៣៣] ក្នុងហេតុប្បច្ច័យ មានវារៈ២៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ១៤។បេ។ ក្នុងអវិគតប្បច្ច័យ មានវារៈ២៣។
[៣៤] ក្នុងនហេតុប្បច្ច័យ មានវារៈ១៨ ក្នុងនអារម្មណប្បច្ច័យ មានវារៈ១៥។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
[៣៥] ធម៌ជាវិបាក ជាបច្ច័យនៃធម៌មិនមែនជាវិបាក ដោយហេតុប្បច្ច័យ ធម៌ជាវិបាក ជាបច្ច័យនៃធម៌មិនមែនជាវិបាកជាប្រក្រតី ដោយហេតុប្បច្ច័យ ធម៌ជាវិបាក ជាបច្ច័យនៃធម៌មិនមែនជាមិនមែនវិបាក ទាំងមិនមែនជាមានវិបាកជាប្រក្រតី ដោយហេតុប្បច្ច័យ ធម៌ជាវិបាក ជាបច្ច័យនៃធម៌មិនមែនជាធម៌មានវិបាកជាប្រក្រតីផង មិនមែនជាមិនមែនវិបាក ទាំងមិនមែនជាធម៌មានវិបាកជាប្រក្រតីផង ដោយហេតុប្បច្ច័យ ធម៌ជាវិបាក ជាបច្ច័យនៃធម៌មិនមែនជាវិបាកផង មិនមែនជាធម៌មានវិបាកជាប្រក្រតីផង ដោយហេតុប្បច្ច័យ មានវារៈ៥។
[៣៦] ធម៌ជាវិបាក ជាបច្ច័យ នៃធម៌មិនមែនជាវិបាក ដោយអារម្មណប្បច្ច័យ ធម៌ជាវិបាក ជាបច្ច័យនៃធម៌មិនមែនជាមានវិបាក
ID: 637832939607341479
ទៅកាន់ទំព័រ៖