ព្រះត្រៃបិដក ភាគ ១០៩
ធម៌មិនមែនជាអកុសល មិនមែនលាយឡំដោយចិត្ត អាស្រ័យនូវធម៌ជាអព្យាក្រឹត លាយឡំដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសល មិនមែនលាយឡំដោយចិត្តក្តី មិនមែនជាអកុសល មិនមែនលាយឡំដោយចិត្តក្តី អាស្រ័យនូវធម៌ជាអព្យាក្រឹត លាយឡំដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៣៩៨] ក្នុងហេតុប្បច្ច័យ មានវារៈ១៣។
កុសលត្តិកចិត្តសមុដ្ឋានទុកៈ
នកុសលត្តិកនចិត្តសមុដ្ឋានទុកៈ
[៣៩៩] ធម៌មិនមែនជាអកុសល មិនមែនតាំងឡើងដោយចិត្ត អាស្រ័យនូវធម៌ជាកុសល តាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអព្យាក្រឹត មិនមែនតាំងឡើងដោយចិត្ត អាស្រ័យនូវធម៌ជាកុសល តាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអកុសល មិនមែនតាំងឡើងដោយចិត្តក្តី មិនមែនជាអព្យាក្រឹត មិនមែនតាំងឡើងដោយចិត្តក្តី អាស្រ័យនូវធម៌ជាកុសល តាំងឡើងដោយចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាកុសល មិនមែនតាំងឡើងដោយចិត្ត អាស្រ័យនូវធម៌ជាអកុសល តាំងឡើងដោយចិត្ត ទើបកើតឡើង
ID: 637833106714980115
ទៅកាន់ទំព័រ៖