ព្រះត្រៃបិដក ភាគ ១០៩

ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​អព្យាក្រឹត មិនមែន​តាំង​ឡើង​ដោយចិត្ត អាស្រ័យ​នូវ​ធម៌​ជាអកុសល តាំង​ឡើង​ដោយចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាកុសល មិនមែន​តាំង​ឡើង​ដោយចិត្ត​ក្តី មិនមែន​ជា​អព្យាក្រឹត មិនមែន​តាំង​ឡើង​ដោយចិត្ត​ក្តី អាស្រ័យ​នូវ​ធម៌​ជាអកុសល តាំង​ឡើង​ដោយចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជាកុសល មិនមែន​តាំង​ឡើង​ដោយចិត្ត អាស្រ័យ​នូវ​ធម៌​ជា​អព្យាក្រឹត តាំង​ឡើង​ដោយចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៤០០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៤០១] ធម៌​មិនមែន​ជាកុសល មិនមែន​ជា​មិនមែន​តាំង​ឡើង​ដោយចិត្ត អាស្រ័យ​នូវ​ធម៌​ជាកុសល មិនមែន​តាំង​ឡើង​ដោយចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។ ធម៌​មិនមែន​ជាអកុសល មិនមែន​ជា​មិនមែន​តាំង​ឡើង​ដោយចិត្ត អាស្រ័យ​នូវ​ធម៌​ជាអកុសល មិនមែន​តាំង​ឡើង​ដោយចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។ ធម៌​មិនមែន​ជាកុសល មិនមែន​ជា​មិនមែន​តាំង​ឡើង​ដោយចិត្ត អាស្រ័យ​នូវ​ធម៌​ជា​អព្យាក្រឹត មិនមែន​តាំង​ឡើង​ដោយចិត្ត ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 637833106936368723
ទៅកាន់ទំព័រ៖