ព្រះត្រៃបិដក ភាគ ១០៩
ព្រោះហេតុប្បច្ច័យ មានវារៈ៥។ ធម៌មិនមែនជាកុសល មិនមែនជាមិនមែនកើតជាមួយនឹងចិត្ត អាស្រ័យនូវធម៌ជាអព្យាក្រឹត មិនមែនកើតជាមួយនឹងចិត្ត ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៤០៦] ក្នុងហេតុប្បច្ច័យ មានវារៈ១៣ ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។
កុសលត្តិកចិត្តានុបរិវត្តិទុកៈ
នកុសលត្តិកនចិត្តានុបរិវត្តិទុកៈ
[៤០៧] អាស្រ័យនូវធម៌ជាកុសល ប្រព្រឹត្តទៅតាមចិត្ត … មានវារៈ១៣។ អាស្រ័យនូវធម៌ជាអកុសល មិនមែនប្រព្រឹត្តទៅតាមចិត្ត … មានវារៈ១៣។ វារៈទាំងនេះ គឺលោកបំប្រួញហើយ។
ប្រជុំ ៣ នៃទុកៈ ប្រហែលគ្នានឹងចិត្តទុកៈដែរ។
កុសលត្តិកអជ្ឈត្តិកទុកៈ
នកុសលត្តិកនអជ្ឈត្តិកទុកៈ
[៤០៨] អាស្រ័យនូវធម៌ជាកុសល ខាងក្នុង … ប្រហែលគ្នានឹងចិត្តទុកៈដែរ។ ធម៌មិនមែនជាអកុសល មិនមែនជាខាងក្រៅ អាស្រ័យនូវធម៌ជាកុសល ជាខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637833107554156219
ទៅកាន់ទំព័រ៖