ព្រះត្រៃបិដក ភាគ ១០៩

កុសល​ត្តិ​កឧបា​ទា​ទុ​កៈ
នកុ​សល​ត្តិ​កន​ឧបា​ទា​ទុ​កៈ


 [៤០៩] ធម៌​មិនមែន​ជាកុសល មិនមែន​ជា​ឧបា​ទា អាស្រ័យ​នូវ​ធម៌​ជា​អព្យាក្រឹត ជា​ឧបា​ទា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជាកុសល មិនមែន​ជា​មិនមែន​ជា​ឧបា​ទា អាស្រ័យ​នូវ​ធម៌​ជាកុសល មិនមែន​ជា​ឧបា​ទា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ជា​វារៈ៩។

កុសល​ត្តិ​កឧបា​ទិន្ន​ទុ​កៈ
នកុ​សល​ត្តិ​កន​ឧបា​ទិន្ន​ទុ​កៈ


 [៤០១] ធម៌​មិនមែន​ជាកុសល មិនមែន​ដែល​កម្ម​ប្រកបដោយ​កិលេស (មាន​តណ្ហា​ជាដើម) កាន់​យក អាស្រ័យ​នូវ​ធម៌​ជា​អព្យាក្រឹត ដែល​កម្ម​ប្រកបដោយ​កិលេស កាន់​យក ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាអកុសល មិនមែន​ដែល​កម្ម​ប្រកបដោយ​កិលេស កាន់​យក អាស្រ័យ​នូវ​ធម៌​ជា​អព្យាក្រឹត ដែល​កម្ម​ប្រកបដោយ​កិលេស កាន់​យក ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជាកុសល មិនមែន​ដែល​កម្ម​ប្រកបដោយ​កិលេស កាន់​យក​ក្តី មិនមែន​ជាអកុសល មិនមែន​ដែល​កម្ម​ប្រកបដោយ​កិលេស កាន់​យក​ក្តី អាស្រ័យ​នូវ​ធម៌​ជា​អព្យាក្រឹត ដែល​កម្ម​ប្រកបដោយ​កិលេស កាន់​យក ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 637833107883624033
ទៅកាន់ទំព័រ៖