ព្រះត្រៃបិដក ភាគ ១០៩
កុសលត្តិកទ្វិគោច្ឆកទុកៈ
នកុសលត្តិកនទ្វិគោច្ឆកទុកៈ
[៤១១] ធម៌មិនមែនជាអកុសល មិនមែនជាឧបាទាន អាស្រ័យនូវធម៌ជាអកុសល ជាឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអកុសល មិនមែនជាកិលេស អាស្រ័យនូវធម៌ជាអកុសល ជាកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
កុសលត្តិកទស្សនេនបហាតព្វទុកៈ
នកុសលត្តិកនទស្សនេនបហាតព្វទុកៈ
[៤១២] ធម៌មិនមែនជាអកុសល ដែលមិនមែនត្រូវលះដោយទស្សនៈ អាស្រ័យនូវធម៌ជាអកុសល ដែលត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសល ដែលមិនមែនត្រូវលះដោយទស្សនៈ អាស្រ័យនូវធម៌ជាអកុសល ដែលត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសល ដែលមិនមែនត្រូវលះដោយទស្សនៈក្តី មិនមែនជាអកុសល ដែលមិនមែនត្រូវលះដោយទស្សនៈក្តី អាស្រ័យនូវធម៌ជាអកុសល ដែលត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤១៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
ID: 637833108212720087
ទៅកាន់ទំព័រ៖