ព្រះត្រៃបិដក ភាគ ១០៩
[៤១៤] ធម៌មិនមែនជាកុសល ដែលមិនមែនជាមិនមែនត្រូវលះដោយទស្សនៈ អាស្រ័យនូវធម៌ជាអព្យាក្រឹត ដែលមិនមែនត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាអព្យាក្រឹត ដែលមិនមែនជាមិនមែនត្រូវលះដោយទស្សនៈ អាស្រ័យនូវធម៌ជាអព្យាក្រឹត ដែលមិនមែនត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសល ដែលមិនមែនជាមិនមែនត្រូវលះដោយទស្សនៈក្តី មិនមែនជាអព្យាក្រឹត ដែលមិនមែនជាមិនមែនត្រូវលះដោយទស្សនៈក្តី អាស្រ័យនូវធម៌ជាអព្យាក្រឹត ដែលមិនមែនត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤១៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
កុសលត្តិកភាវនាយបហាតព្វទុកៈ
នកុសលត្តិកនភាវនាយបហាតព្វទុកៈ
[៤១៦] ធម៌មិនមែនជាអកុសល ដែលមិនមែនត្រូវលះដោយភាវនា (មគ្គខាងលើ) អាស្រ័យនូវធម៌ជាអកុសល ដែលត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសល ដែលមិនមែនត្រូវលះដោយភាវនា អាស្រ័យនូវធម៌ជាអកុសល ដែលត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសល មិនមែនត្រូវលះដោយភាវនាក្តី ដែលមិនមែនជាអកុសល ដែលមិនមែនត្រូវលះដោយភាវនាក្តី អាស្រ័យនូវធម៌ជាអកុសល ដែលត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833108513872483
ទៅកាន់ទំព័រ៖