ព្រះត្រៃបិដក ភាគ ១០៩

 [៤១៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៤១៨] ធម៌​មិនមែន​ជាកុសល ដែល​មិនមែន​ជា​មិនមែន​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​នូវ​ធម៌​ជា​អព្យាក្រឹត ដែល​មិនមែន​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤១៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។

កុសល​ត្តិ​កទស្សនេ​នប​ហា​តព្វ​ហេតុ​កទុ​កៈ
នកុ​សល​ត្តិ​កន​ទស្សនេ​នប​ហា​តព្វ​ហេតុ​កទុ​កៈ


 [៤២០] ធម៌​មិនមែន​ជាអកុសល មិនមែន​មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​ធម៌​ជាអកុសល មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤២១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៤២២] ធម៌​មិនមែន​ជាកុសល មិនមែន​ជា​មិនមែន​មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​ធម៌​ជាអកុសល មានហេតុ​ដែល​មិនមែន​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​អព្យាក្រឹត មិនមែន​ជា​មិនមែន​មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ អាស្រ័យ​នូវ​ធម៌​ជា​អព្យាក្រឹត មិនមែន​មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៤២៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។
ថយ | ទំព័រទី ១៧៧ | បន្ទាប់
ID: 637833108926044391
ទៅកាន់ទំព័រ៖