ព្រះត្រៃបិដក ភាគ ១០៩

កុសល​ត្តិ​កភាវ​នាយ​បហា​តព្វ​ហេតុ​កទុ​កៈ
នកុ​សល​ត្តិ​កន​ភាវ​នាយ​បហា​តព្វ​ហេតុ​កទុ​កៈ


 [៤២៤] ធម៌​មិនមែន​ជាអកុសល មិនមែន​មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​នូវ​ធម៌​ជាអកុសល មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៤២៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៤២៦] ធម៌​មិនមែន​ជាកុសល មិនមែន​ជា​មិនមែន​មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​នូវ​ធម៌​ជាអកុសល មិនមែន​មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​អព្យាក្រឹត មិនមែន​ជា​មិនមែន​មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ភាវនា អាស្រ័យ​នូវ​ធម៌​ជា​អព្យាក្រឹត មិនមែន​មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៤២៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។

កុសល​ត្តិ​កស​វិតក្ក​ទុ​កៈ នកុ​សល​ត្តិ​កន​សវិ​តក្ក​ទុ​កៈ


 [៤២៨] ធម៌​មិនមែន​ជាកុសល មិនមែន​ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ អាស្រ័យ​នូវ​ធម៌​ជាកុសល ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 637833109288908246
ទៅកាន់ទំព័រ៖