ព្រះត្រៃបិដក ភាគ ១០៩
[៤២៩] ក្នុងហេតុប្បច្ច័យ មានវារៈ១៣។
[៤៣០] ធម៌មិនមែនជាអកុសល មិនមែនជាមិនមានវិតក្កៈ អាស្រ័យនូវធម៌ជាកុសល មិនមានវិតក្កៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៣១] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
កុសលត្តិកសវិចារទុកៈ នកុសលត្តិកនសវិចារទុកៈ
[៤៣២] ធម៌មិនមែនជាកុសល មិនមែនប្រព្រឹត្តទៅជាមួយនឹងវិចារៈ អាស្រ័យនូវធម៌ជាកុសល ប្រព្រឹត្តទៅជាមួយនឹងវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៣៣] ក្នុងហេតុប្បច្ច័យ មានវារៈ១៣។
[៤៣៤] ធម៌មិនមែនជាអកុសល មិនមែនជាមិនមានវិចារៈ អាស្រ័យនូវធម៌ជាកុសល មិនមានវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៣៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
កុសលត្តិកសប្បីតិកទុកៈ នកុសលត្តិកនសប្បីតិកទុកៈ
[៤៣៦] ធម៌មិនមែនជាកុសល មិនមែនប្រព្រឹត្តទៅជាមួយនឹងបីតិ អាស្រ័យនូវធម៌ជាកុសល ប្រព្រឹត្តទៅជាមួយនឹងបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៣៧] ក្នុងហេតុប្បច្ច័យ មានវារៈ១៣។
ID: 637833109708460671
ទៅកាន់ទំព័រ៖