ព្រះត្រៃបិដក ភាគ ១០៩

ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។ ធម៌​មិនមែន​ជា​អព្យាក្រឹត មិនមែន​ជា​មិនមែន​ជា​អរូបាវចរ អាស្រ័យ​នូវ​ធម៌​ជា​អព្យាក្រឹត មិនមែន​ជា​អរូបាវចរ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។

កុសល​ត្តិ​កប​រិយា​បន្ន​ទុ​កៈ នកុ​សល​ត្តិ​កនប​រិយា​បន្ន​ទុ​កៈ


 [៤៥៥] ធម៌​មិនមែន​ជា​អព្យាក្រឹត មិនមែន​ជា​បរិ​យា​បន្នៈ អាស្រ័យ​នូវ​ធម៌​ជា​អព្យាក្រឹត ជា​បរិ​យា​បន្នៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ធម៌​មិនមែន​ជាកុសល មិនមែន​ជា​អប​រិយា​បន្នៈ អាស្រ័យ​នូវ​ធម៌​ជាកុសល ជា​អប​រិយា​បន្នៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។

កុសល​ត្តិ​កនិយ្យានិក​ទុ​កៈ នកុ​សល​ត្តិ​កន​និយ្យានិក​ទុ​កៈ


 [៤៥៦] ធម៌​មិនមែន​ជាកុសល មិនមែន​ជា​និយ្យានិកៈ អាស្រ័យ​នូវ​ធម៌​ជាកុសល ជា​និយ្យានិកៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​មិនមែន​ជា​អព្យាក្រឹត មិនមែន​ជា​អនិយ្យានិកៈ អាស្រ័យ​នូវ​ធម៌​ជា​អព្យាក្រឹត ជា​អនិយ្យានិកៈ

ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
កុសល​ត្តិ​កនិយត​ទុ​កៈ នកុ​សល​ត្តិ​កន​និយត​ទុ​កៈ


 [៤៥៧] ធម៌​មិនមែន​ជាកុសល មិនមែន​ទៀង អាស្រ័យ​នូវ​ធម៌​ជាកុសល ទៀង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។ ធម៌​មិនមែន​ជា​អព្យាក្រឹត មិនមែន​ជា​មិន​ទៀង អាស្រ័យ​នូវ​ធម៌​ជា​អព្យាក្រឹត មិន​ទៀង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។

កុសល​ត្តិ​កស​ឧត្តរ​ទុ​កៈ នកុ​សល​ត្តិ​កន​សឧត្តរ​ទុ​កៈ


 [៤៥៨] ធម៌​មិនមែន​ជា​អព្យាក្រឹត មិនមែន​ប្រកបដោយ​ឧត្តរៈ (ការ​រើខ្លួន) អាស្រ័យ​នូវ​ធម៌​ជា​អព្យាក្រឹត ប្រកបដោយ​ឧត្តរៈ ទើប​កើតឡើង
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 637833121533438024
ទៅកាន់ទំព័រ៖