ព្រះត្រៃបិដក ភាគ ១០៩
ព្រោះហេតុប្បច្ច័យ មានវារៈ៥។ ធម៌មិនមែនជាកុសល មិនមែនជាអនុត្តរៈ អាស្រ័យនូវធម៌ជាកុសល ជាអនុត្តរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៦។
កុសលត្តិកសរណទុកៈ នកុសលត្តិកនសរណទុកៈ
[៤៥៩] ធម៌មិនមែនជាអកុសល មិនមែនជាសរណៈ (មិនមែនប្រព្រឹត្តទៅជាមួយនឹងធម៌ជាសឹកសត្រូវ) អាស្រ័យនូវធម៌ជាអកុសល ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសល មិនមែនជាសរណៈ អាស្រ័យនូវធម៌ជាអកុសល ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសល មិនមែនជាសរណៈក្តី មិនមែនជាអកុសល មិនមែនជាសរណៈក្តីៈ អាស្រ័យនូវធម៌ជាអកុសល ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌មិនមែនជាអព្យាក្រឹត មិនមែនជាមិនមានរណៈ (ធម៌ជាសឹកសត្រូវ) អាស្រ័យនូវធម៌ជាអព្យាក្រឹត ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសល មិនមែនជាមិនមានរណៈ អាស្រ័យនូវធម៌ជាអព្យាក្រឹត មិនមានរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសល មិនមែនជាមិនមានរណៈក្តី មិនមែនជាអព្យាក្រឹត មិនមែនជាមិនមានរណៈក្តី អាស្រ័យនូវធម៌ជាអព្យាក្រឹត មិនមានរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637833121781307714
ទៅកាន់ទំព័រ៖