ព្រះត្រៃបិដក ភាគ ១០៩

វេទនា​ត្តិ​កហេតុ​ទុ​កៈ នវេទ​នា​ត្តិ​កន​ហេតុ​ទុ​កៈ
 [៤៦០] ធម៌​មិនមែន​ប្រកបដោយ​សុខវេទនា មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ប្រកបដោយ​សុខវេទនា ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រកបដោយ​ទុក្ខវេទនា មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ប្រកបដោយ​សុខវេទនា ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ប្រកបដោយ​សុខវេទនា ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧។ ធម៌​មិនមែន​ប្រកបដោយ​ទុក្ខវេទនា មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ប្រកបដោយ​ទុក្ខវេទនា ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧។ ធម៌​មិនមែន​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧។
 [៤៦១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២១ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ២១។
 [៤៦២] ធម៌​មិនមែន​ប្រកបដោយ​ទុក្ខវេទនា មិនមែន​ជា​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ប្រកបដោយ​សុខវេទនា មិនមែន​ជាហេតុ
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 637833122059149155
ទៅកាន់ទំព័រ៖