ព្រះត្រៃបិដក ភាគ ១០៩

ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជា​វិបាក​ផង មិនមែន​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៦។
 [៣៨] ធម៌​មិនមែន​ជា​វិបាក ទាំង​មិនមែន​ជា​ធម៌​មាន​វិបាក​ជាប្រក្រតី ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជា​មិនមែន​វិបាក ទាំង​មិនមែន​ជា​មាន​វិបាក​ជាប្រក្រតី ដោយ​អារម្មណ​ប្ប​ច្ច័​យ។បេ។ មាន​វារៈ៦។
 [៣៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១៨ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ១៦។បេ។ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​បច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ១៤ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៥។បេ។ ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ១៨។បេ។ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ១២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២៣។
បញ្ហា​វារៈ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

ឧបា​ទិ​ន្នុ​បាទា​និ​យត្តិ​កៈ
នឧបា​ទិ​ន្នុ​បាទា​និ​យត្តិ​កៈ


 [៤០] ធម៌​ដែល​មិនមែន​កម្ម​ប្រកបដោយ​កិលេស (មាន​តណ្ហា​ជាដើម) កាន់​យក​ហើយ ទាំង​ជា​ប្រ​យា​ជន៍​ដល់​ឧបាទាន អាស្រ័យ​នូវ​ធម៌ ដែល​កម្ម​ប្រកបដោយ​កិលេស (មាន​តណ្ហា​ជាដើម) កាន់​យក​ហើយ ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 637832940106055459
ទៅកាន់ទំព័រ៖