ព្រះត្រៃបិដក ភាគ ១០៩

ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។ ធម៌​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី មិនមែន​ជា​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជា​វិបាក មិនមែន​ជាហេតុ​ផង មិនមែន​ជា​វិបាក ទាំង​មិនមែន​មាន​វិបាក​ធម៌​ជាប្រក្រតី មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៤៦៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៤។

ឧបា​ទិ​ន្នុ​បាទា​និ​យត្តិ​កហេតុ​ទុ​កៈ
នឧបា​ទិ​ន្នុ​បាទា​និ​យត្តិ​កន​ហេតុ​ទុ​កៈ


 [៤៦៨] ធម៌​ដែល​មិនមែន​កម្ម​ប្រកបដោយ​កិលេស (មាន​តណ្ហា​ជាដើម) កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌ ដែល​កម្ម​ប្រកបដោយ​កិលេស កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ដែល​មិនមែន​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌ ដែល​កម្ម​ប្រកបដោយ​កិលេស កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ដែល​មិនមែន​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌ ដែល​កម្ម​ប្រកបដោយ​កិលេស កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 637833123234614449
ទៅកាន់ទំព័រ៖