ព្រះត្រៃបិដក ភាគ ១០៩

ធម៌​ដែល​មិនមែន​កម្ម​ប្រកបដោយ​កិលេស កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន មិនមែន​ជាហេតុ​ក្តី ដែល​មិនមែន​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន មិនមែន​ជាហេតុ​ក្តី អាស្រ័យ​នូវ​ធម៌ ដែល​កម្ម​ប្រកបដោយ​កិលេស កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​ដែល​មិនមែន​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន មិនមែន​ជាហេតុ​ក្តី ដែល​មិនមែន​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន មិនមែន​ជាហេតុ​ក្តី អាស្រ័យ​នូវ​ធម៌ ដែល​កម្ម​ប្រកបដោយ​កិលេស កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។ ធម៌​ដែល​មិនមែន​កម្ម​ប្រកបដោយ​កិលេស កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌ ដែល​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ដែល​មិនមែន​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌ ដែល​កម្ម​ប្រកបដោយ​កិលេស មិន​កាន់​យក ទាំង​មិនជា​ប្រយោជន៍​ដល់​ឧបាទាន ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥។
ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 637833123440227505
ទៅកាន់ទំព័រ៖