ព្រះត្រៃបិដក ភាគ ១០៩
[៤៦៩] ក្នុងហេតុប្បច្ច័យ មានវារៈ១៣។
[៤៧០] ធម៌ដែលមិនមែនកម្មប្រកបដោយកិលេស មិនកាន់យក ទាំងជាប្រយោជន៍ដល់ឧបាទាន មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌ ដែលកម្មប្រកបដោយកិលេសកាន់យក ទាំងជាប្រយោជន៍ដល់ឧបាទាន មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៤៧១] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
សង្កិលិដ្ឋសង្កិលេសិកត្តិកហេតុទុកៈ
នសង្កិលិដ្ឋសង្កិលេសិកត្តិកនហេតុទុកៈ
[៤៧២] ធម៌ដែលមិនមែនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង មិនមែនជាហេតុ អាស្រ័យនូវធម៌ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៧៣] ក្នុងហេតុប្បច្ច័យ មានវារៈ១៣។
[៤៧៤] ធម៌ដែលមិនមែនជាមិនសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៤៧៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
ID: 637833123820832281
ទៅកាន់ទំព័រ៖