ព្រះត្រៃបិដក ភាគ ១០៩
វិតក្កត្តិកហេតុទុកៈ នវិតក្កត្តិកនហេតុទុកៈ
[៤៧៦] ធម៌មិនមែនប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ មិនមែនជាហេតុ អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៧៧] ក្នុងហេតុប្បច្ច័យ មានវារៈ១៥។
[៤៧៨] ធម៌មិនមែនជាមិនមានវិតក្កៈ មានត្រឹមតែវិចារៈ មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៧៩] ក្នុងហេតុប្បច្ច័យ មានវារៈ២៨។
បីតិត្តិកហេតុទុកៈ នបីតិត្តិកនហេតុទុកៈ
[៤៨០] ធម៌មិនមែនប្រកបដោយបីតិ មិនមែនជាហេតុ អាស្រ័យនូវធម៌ប្រកបដោយបីតិ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៨១] ក្នុងហេតុប្បច្ច័យ មានវារៈ២៨។
[៤៨២] ធម៌មិនមែនប្រកបដោយឧបេក្ខា មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌ប្រកបដោយបីតិ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833124298058453
ទៅកាន់ទំព័រ៖