[៤៨៣] ក្នុងហេតុប្បច្ច័យ មានវារៈ១៨។
ទស្សនត្តិកហេតុទុកៈ នទស្សនត្តិកនហេតុទុកៈ
[៤៨៤] ធម៌ដែលមិនមែនត្រូវលះដោយទស្សនៈ មិនមែនជាហេតុ អាស្រ័យនូវធម៌ ដែលត្រូវលះដោយទស្សនៈ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៨៥] ក្នុងហេតុប្បច្ច័យ មានវារៈ១៣។
[៤៨៦] ធម៌ដែលមិនមែនត្រូវលះដោយភាវនា មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌ ដែលត្រូវលះដោយទស្សនៈ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៨៧] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
ទស្សនេនបហាតព្វហេតុកត្តិកហេតុទុកៈ
នទស្សនេនបហាតព្វហេតុកត្តិកនហេតុទុកៈ
[៤៨៨] ធម៌មានហេតុដែលមិនមែនត្រូវលះដោយទស្សនៈ មិនមែនជាហេតុ អាស្រ័យនូវធម៌មានហេតុដែលត្រូវលះដោយទស្សនៈ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៨៩] ក្នុងហេតុប្បច្ច័យ មានវារៈ១៦។
[៤៩០] ធម៌មានហេតុដែលមិនមែនត្រូវលះដោយភាវនា មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌មានហេតុដែលត្រូវលះដោយទស្សនៈ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។