[៤៩១] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
អាចយគាមិត្តិកហេតុទុកៈ
នអាចយគាមិត្តិកនហេតុទុកៈ
[៤៩២] ធម៌មិនមែនដល់នូវការសន្សំកពូនឡើង មិនមែនជាហេតុ អាស្រ័យនូវធម៌ដល់នូវការសន្សំកពូនឡើង ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៩៣] ក្នុងហេតុប្បច្ច័យ មានវារៈ១៣។
[៤៩៤] ធម៌មិនមែនដល់នូវការសន្សំកពូនឡើង មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌ដល់នូវការសន្សំកពូនឡើង មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៩៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
សេក្ខត្តិកហេតុទុកៈ នសេក្ខត្តិកនហេតុទុកៈ
[៤៩៦] ធម៌មិនមែនជាសេក្ខៈ មិនមែនជាហេតុ អាស្រ័យនូវធម៌ជាសេក្ខៈ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៩៧] ក្នុងហេតុប្បច្ច័យ មានវារៈ១៣។
[៤៩៨] ធម៌មិនមែនជាអសេក្ខៈ មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌ជាសេក្ខៈ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៤៩៩] ក្នុងហេតុប្បច្ច័យ មានវារៈ៩។