ព្រះត្រៃបិដក ភាគ ១០៩

បរិត្ត​ត្តិ​កហេតុ​ទុ​កៈ នប​រិត្ត​ត្តិ​កន​ហេតុ​ទុ​កៈ
 [៥០០] ធម៌​មិនមែន​ដល់​នូវ​សភាព​ធំ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មាន​សភាព​តូចឆ្មារ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
[៥០១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៣។
[៥០២] ធម៌​មិនមែន​មាន​សភាព​តូចឆ្មារ មិនមែន​ជា​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មាន​សភាព​តូចឆ្មារ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
[៥០៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៤។

បរិត្តា​រម្ម​ណត្តិ​កហេតុ​ទុ​កៈ
នប​រិត្តា​រម្ម​ណត្តិ​កន​ហេតុ​ទុ​កៈ


[៥០៤] ធម៌​មិនមែន​មាន​អារម្មណ៍​តូចឆ្មារ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មាន​អារម្មណ៍​តូចឆ្មារ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
[៥០៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២១។
[៥០៦] ធម៌​មិនមែន​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ មិនមែន​ជា​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មាន​អារម្មណ៍​តូចឆ្មារ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
[៥០៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 637833125820086168
ទៅកាន់ទំព័រ៖