ព្រះត្រៃបិដក ភាគ ១០៩

ហីន​ត្តិ​កហេតុ​ទុ​កៈ នហីន​ត្តិ​កន​ហេតុ​ទុ​កៈ


 [៥០៨] ធម៌​មិនមែន​ថោកទាប មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ថោកទាប ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
[៥០៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៣។
[៥១០] ធម៌​មិនមែន​ជា​កណ្តាល មិនមែន​ជា​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ថោកទាប មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
[៥១១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។

មិច្ឆត្ត​ត្តិ​កហេតុ​ទុ​កៈ នមិច្ឆត្ត​ត្តិ​កន​ហេតុ​ទុ​កៈ


[៥១២] ធម៌​មិនមែន​មាន​សភាព​ខុស និង​ទៀង មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មាន​សភាព​ខុស និង​ទៀង ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
[៥១៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៣។
[៥១៤] ធម៌​មិនមែន​មាន​សភាព​ត្រូវ និង​ទៀង មិនមែន​ជា​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មាន​សភាព​ខុស និង​ទៀង មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
[៥១៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 637833126294718539
ទៅកាន់ទំព័រ៖