ព្រះត្រៃបិដក ភាគ ១០៩

មគ្គា​រម្ម​ណត្តិ​កហេតុ​ទុ​កៈ
នមគ្គា​រម្ម​ណត្តិ​កន​ហេតុ​ទុ​កៈ


 [៥១៦] ធម៌​មិនមែន​មាន​មគ្គ​ជា​អារម្មណ៍ មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មាន​មគ្គ​ជា​អារម្មណ៍ ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥១៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២៥។
 [៥១៨] ធម៌​មិនមែន​មាន​មគ្គ​ជាហេតុ មិនមែន​ជា​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​មាន​មគ្គ​ជា​អារម្មណ៍ មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥១៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៣។

ឧប្បន្ន​ត្តិ​កហេតុ​ទុ​កៈ នឧប្បន្ន​ត្តិ​កន​ហេតុ​ទុ​កៈ


 [៥២០] ធម៌​កើតឡើង​ហើយ ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជា​មិនទាន់​កើតឡើង​ហើយ មិនមែន​ជាហេតុ ដោយហេតុ​ប្ប​ច្ច័​យ ធម៌​កើតឡើង​ហើយ ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​កើតឡើង មិនមែន​ជាហេតុ ដោយហេតុ​ប្ប​ច្ច័​យ ធម៌​កើតឡើង​ហើយ ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជា​មិនទាន់​កើតឡើង​ហើយ មិនមែន​ជាហេតុ​ផង មិនមែន​កើតឡើង មិនមែន​ជាហេតុ​ផង ដោយហេតុ​ប្ប​ច្ច័​យ។
 [៥២១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 637833126725358023
ទៅកាន់ទំព័រ៖