ព្រះត្រៃបិដក ភាគ ១០៩
អតីតត្តិកហេតុទុកៈ នអតីតត្តិកនហេតុទុកៈ
[៥២២] ធម៌ជាបច្ចុប្បន្ន ជាហេតុ ជាបច្ច័យនៃធម៌មិនមែនជាអតីត មិនមែនជាហេតុ ដោយហេតុប្បច្ច័យ ធម៌ជាបច្ចុប្បន្ន ជាហេតុ ជាបច្ច័យនៃធម៌មិនមែនជាអនាគត មិនមែនជាហេតុ ដោយហេតុប្បច្ច័យ ធម៌ជាបច្ចុប្បន្ន ជាហេតុ ជាបច្ច័យនៃធម៌មិនមែនជាអតីត មិនមែនជាហេតុផង មិនមែនជាអនាគត មិនមែនជាហេតុផង ដោយហេតុប្បច្ច័យ។
[៥២៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
អតីតារម្មណត្តិកហេតុទុកៈ
នអតីតារម្មណត្តិកនហេតុទុកៈ
[៥២៤] ធម៌មិនមែនមានអារម្មណ៍ជាអតីត មិនមែនជាហេតុ អាស្រ័យនូវធម៌មានអារម្មណ៍ជាអតីត ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥២៥] ក្នុងហេតុប្បច្ច័យ មានវារៈ២១។
[៥២៦] ធម៌មិនមែនមានអារម្មណ៍ជាអនាគត មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌មានអារម្មណ៍ជាអតីត មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥២៧] ក្នុងហេតុប្បច្ច័យ មានវារៈ៩។
ID: 637833127107652409
ទៅកាន់ទំព័រ៖