ព្រះត្រៃបិដក ភាគ ១០៩
ធម៌មិនមែនជាកុសលក្តី មិនមែនជាអកុសលក្តី អាស្រ័យនូវធម៌ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធជាកុសល។ វារៈ៥។
[២] ធម៌មិនមែនជាអកុសល អាស្រ័យនូវធម៌ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធជាអកុសល។ ធម៌មិនមែនជាកុសល អាស្រ័យនូវធម៌ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ផង ចិត្តសមុដ្ឋានរូបផង អាស្រ័យនូវខន្ធ១ជាអកុសល។ ធម៌មិនមែនជាអព្យាកតៈ អាស្រ័យនូវធម៌ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសលក្តី មិនមែនជាអព្យាកតៈក្តី អាស្រ័យនូវធម៌ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាកុសលក្តី មិនមែនជាអកុសលក្តី អាស្រ័យនូវធម៌ជាអកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ វារៈ៥។
[៣] ធម៌មិនមែនជាកុសល អាស្រ័យនូវធម៌ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ផង ចិត្តសមុដ្ឋានរូបផង ជាបដិសន្ធិ អាស្រ័យនូវខន្ធ១ ជាវិបាកាព្យាកតៈ និងជាកិរិយាព្យាកតៈ មហាភូត៣ អាស្រ័យនូវមហាភូត១ មហាភូត២ អាស្រ័យនូវមហាភូត២។
ID: 637832936029481752
ទៅកាន់ទំព័រ៖