ព្រះត្រៃបិដក ភាគ ១០៩
អជ្ឈត្តត្តិកហេតុទុកៈ នអជ្ឈត្តត្តិកនហេតុទុកៈ
[៥២៨] ធម៌មិនមែនជាខាងក្រៅ មិនមែនជាហេតុ អាស្រ័យនូវធម៌ជាខាងក្នុង ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាខាងក្នុង មិនមែនជាហេតុ អាស្រ័យនូវធម៌ជាខាងក្រៅ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥២៩] ក្នុងហេតុប្បច្ច័យ មានវារៈ២។
[៥៣០] ធម៌មិនមែនជាខាងក្រៅ មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌ជាខាងក្នុង មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាខាងក្នុង មិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌ជាខាងក្រៅ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៣១] ក្នុងហេតុប្បច្ច័យ មានវារៈ២។
អជ្ឈត្តារម្មណត្តិកហេតុទុកៈ នអជ្ឈត្តារម្មណត្តិកនហេតុទុកៈ
[៥៣២] ធម៌មិនមែនមានអារម្មណ៍ជាខាងក្នុង មិនមែនជាហេតុ អាស្រ័យនូវធម៌មានអារម្មណ៍ជាខាងក្នុង ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៣៣] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
ID: 637833127527975688
ទៅកាន់ទំព័រ៖