ព្រះត្រៃបិដក ភាគ ១០៩
ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុក្តី មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ មិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុក្តី អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រព្រឹត្តទៅជាមួយនឹងហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៤១] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
[៥៤២] ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាមិនមានហេតុ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមានហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៤៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
សនិទស្សនត្តិកហេតុសម្បយុត្តទុកៈ
នសនិទស្សនត្តិកនហេតុសម្បយុត្តទុកៈ
[៥៤៤] ធម៌មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនប្រកបដោយហេតុ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនប្រកបដោយហេតុ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។បេ។
ID: 637833128461150717
ទៅកាន់ទំព័រ៖