ព្រះត្រៃបិដក ភាគ ១០៩
ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនប្រកបដោយហេតុក្តី មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ មិនមែនប្រកបដោយហេតុក្តី អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៤៥] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
[៥៤៦] ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនប្រាសចាកហេតុ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រាសចាកហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៤៧] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
សនិទស្សនត្តិកហេតុសហេតុកទុកៈ
នសនិទស្សនត្តិកនហេតុសហេតុកទុកៈ
[៥៤៨] ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាហេតុ ទាំងមិនមែនជាមិនមានហេតុ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៤៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
ID: 637833128866701282
ទៅកាន់ទំព័រ៖