ព្រះត្រៃបិដក ភាគ ១០៩
[៥៥០] ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាមិនមានហេតុ ទាំងមិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រព្រឹត្តទៅជាមួយនឹងហេតុ ទាំងមិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៥១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
សនិទស្សនត្តិកហេតុហេតុសម្បយុត្តទុកៈ
នសនិទស្សនត្តិកនហេតុហេតុសម្បយុត្តទុកៈ
[៥៥២] ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាហេតុ ទាំងមិនមែនប្រាសចាកហេតុ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ជាហេតុ ទាំងប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៥៣] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៥៥៤] ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយកាប៉ះពាល់ មិនមែនប្រាសចាកហេតុ ទាំងមិនមែនជាមិនមែនជាហេតុ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រកបដោយហេតុ ទាំងមិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៥៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
ID: 637833129239607585
ទៅកាន់ទំព័រ៖