ព្រះត្រៃបិដក ភាគ ១០៩
សនិទស្សនត្តិកហេតុសហេតុកទុកៈ
នសនិទស្សនត្តិកហេតុនសហេតុកទុកៈ
[៥៥៦] ធម៌មិនមែនជាមិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនជាហេតុ និងមិនមែនប្រព្រឹត្តទៅជាមួយនឹងហេតុ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនជាហេតុ និងប្រព្រឹត្តទៅជាមួយនឹងហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៥៧] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
[៥៥៨] ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាហេតុ និងមិនមែនជាមិនមានហេតុ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមែនជាហេតុ និងមិនមានហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៥៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
សនិទស្សនត្តិកសនិទស្សនទុកៈ
នសនិទស្សនត្តិកនសនិទស្សនទុកៈ
[៥៦០] ធម៌មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ មិនមែនជាមិនមានការឃើញ អាស្រ័យនូវធម៌មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ មិនមានការឃើញ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
ID: 637833129589252591
ទៅកាន់ទំព័រ៖