ព្រះត្រៃបិដក ភាគ ១០៩
សនិទស្សនត្តិកសាសវទុកៈ
នសនិទស្សនត្តិកនសាសវទុកៈ
[៥៨០] ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពឹងផ្អែកនឹងធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ មិនមែនប្រព្រឹត្តទៅជាមួយនឹងអាសវៈ ពឹងផ្អែកនឹងធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនប្រព្រឹត្តទៅជាមួយនឹងអាសវៈក្តី មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ មិនមែនប្រព្រឹត្តទៅជាមួយនឹងអាសវៈក្តី ពឹងផ្អែកនឹងធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៨១] ក្នុងហេតុប្បច្ច័យ មានវារៈ៣។
[៥៨២] ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាមិនមានអាសវៈ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមានអាសវៈ ទើបកើតឡើង
ID: 637833131678760463
ទៅកាន់ទំព័រ៖