ព្រះត្រៃបិដក ភាគ ១០៩
ព្រោះហេតុប្បច្ច័យ។ ធម៌មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ មិនមែនជាមិនមានអាសវៈ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ មិនមានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។បេ។ ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនជាមិនមានអាសវៈក្តី មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ មិនមែនជាមិនមានអាសវៈក្តី អាស្រ័យនូវធម៌មិនមានការឃើញ តែប្រកបដោយការប៉ះពាល់ មិនមានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៥៨៣] ក្នុងហេតុប្បច្ច័យ មានវារៈ៦។
សនិទស្សនត្តិកអាសវសម្បយុត្តទុកៈ
នសនិទស្សនត្តិកនអាសវសម្បយុត្តទុកៈ
[៥៨៤] ធម៌មិនមែនប្រកបដោយការឃើញ និងប្រកបដោយការប៉ះពាល់ មិនមែនប្រកបដោយអាសវៈ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ធម៌មិនមែនជាមិនមានការឃើញ តែប្រកបដោយការប៉ះពាល់ មិនមែនប្រកបដោយអាសវៈ អាស្រ័យនូវធម៌មិនមានការឃើញ និងមិនមានការប៉ះពាល់ ប្រកបដោយអាសវៈ ទើបកើតឡើង
ID: 637833131944653561
ទៅកាន់ទំព័រ៖