ព្រះត្រៃបិដក ភាគ ១០៩

មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ជា​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។បេ។ ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ជា​អាសវៈ ទាំង​មិនមែន​ជា​មិន​មាន​អាសវៈ​ក្តី មិនមែន​ជា​មិន​មានការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ជា​អាសវៈ ទាំង​មិនមែន​ជា​មិន​មាន​អាសវៈ​ក្តី អាស្រ័យ​នូវ​ធម៌​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ជា​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៥៨៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៦។
 [៥៩០] ធម៌​មិនមែន​ប្រកបដោយ​ការ​ឃើញ និង​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ជា​មិន​មាន​អាសវៈ ទាំង​មិនមែន​ជា​មិន​មាន​អាសវៈ អាស្រ័យ​នូវ​ធម៌​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ទាំង​មិនមែន​ជា​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ធម៌​មិនមែន​ជា​មិន​មានការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់ មិនមែន​ជា​មិន​មាន​អាសវៈ ទាំង​មិនមែន​ជា​មិនមែន​អាសវៈ​ក្តី មិនមែន​ជា​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ មិនមែន​ជា​មិន​មាន​អាសវៈ ទាំង​មិនមែន​ជា​មិនមែន​អាសវៈ​ក្តី អាស្រ័យ​នូវ​ធម៌​មិន​មានការ​ឃើញ និង​មិន​មានការ​ប៉ះពាល់ ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ ទាំង​មិនមែន​ជា​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 637833132474653656
ទៅកាន់ទំព័រ៖